Born to Be a Leader
Vision Passion Persistence Commitment Confidence
Thursday, November 21, 2013
Last chance to give up my love!
She is not only beautiful but also good character. She is the girl of my dream that I met too many years and had many truly memorable souvenirs with.. Although we have known each other for long time, but I am getting stuck how to upgrade my status with her from friendship to relationship. On the contrary, this long-lasted friendship is getting bad to worse; because of my jealousy, selfish, misunderstanding, and impetuous. Sometimes, I want to get rid of these negative points, but I couldn't ; I am wondering why I can't change myself... Oh, my love !!! everyone often admires us a good people and should be a well-matched couple.
When I look back, I appreciate how much we hit it off quickly and become true soulmates. I know we are bosom friends. But when my love to you started to involve into our friendship, I realized immediately this friendship must confront insufferable. Personally, I think the way I did to you is very rude and impolite... I receive many advices if something goes wrong, I should maintain my friendship...... I want to shout out that I can't do it... It is very tough and hard to do for me personally. Now I seem to live in the darkness of my life.
Nobody knows what I am thinking of her, but everybody knows only my weaknesses. I must confess that I am very poor in the relationship matters. I really don't know how to please and care my lover. As I know myself so clearly, I like only talking frank, open, and straight. Sometimes I have a yearning for very lovely and happy family with her. But it is too late...! What a pain! I should be so lucky ! If I am comparing to the other guys for everything they have are not much better than me counting from family background, professional career, academic background, to my characters and personality except my height. However, I admit that I am desperately shortage of love knowledge and know-how about the girl wants and needs. Honestly, this is my big fault that I had tried to learn but so far it doesn't work out.
I must admit that I surrender for this attempt. I used to think one day I will get it. Unfortunately, my attempt is in vain and the result turns differently from what I would expect. Hope that after this dark cloud is over, everything will be fine... Wish you luck and meet your true partner in your life!
Wednesday, March 27, 2013
The second medical mission volunteer in Ratanakiri
On the 11th March, 2013 A group of medical mission volunteers consists of French medical volunteer team, the young medical students, French teacher, and the coordinator team led by the AMC the so-called Cambodian medical association in FRANCE had 5 days mission from the 12th to 16th March, 20013 in Andoung Meas District Health Center, located in Laom village, Malik commune, Andoung meas district, Ratanakiri Province.The main objective of this mission are to give treatment and consultation and exchange of knowledge and experience between the young Cambodian medical students, and experienced French medical team. During the five days mission we gave the treatment and consultation almost over 600 patients.This mission bears fruitful outcome by finding the main diseases related to hypertension, diabetes, leukorrhea, and etc.
We thank for the local authority and hospital staffs for their warming hospitality and greeting.
Thursday, August 18, 2011
ប្រវត្តិពិតរបស់លោកយាយខ្ញុំ
អត្ថបទនេះសរសេរដោយប្អូនជីជូនមួយរបស់ខ្ញុំកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យានៅប្រទេសអ៊ីតាលី
គិតចុះគិតឡើងរឿងដែលខ្ញុំបានស្តាប់ពីចាស់ៗ ឬក៏ឪពុកម្តាយរបស់ខ្ញុំអំពីលោកយាយរបស់ខ្ញុំ មានច្រើនណាស់ ប្រសិនបើខ្ញុំមិនកត់ទុកទេ យ៉ាងច្រើនផុតពីជំនាន់ខ្ញុំទៅលែងមានអ្នកណានៅចាំរឿងអស់នោះទៀតហើយ ។ ខ្ញុំចង់សរសេរប្រវត្តិរូបរបស់លោកយាយរបស់ខ្ញុំទុក មួយសម្រាប់អ្នកជំនាន់ក្រោយឲ្យបានយល់អំពីសណ្តានចិត្តដ៏សប្បុរសរបស់គាត់ និងមួយទៀតក៏បង្ហាញពីជីវិតរបស់ស្ត្រីខ្មែរម្នាក់ដែលបានឆ្លងកាត់នូវសម័យកាលផ្លាស់ប្តូរដ៏ច្រើនរបស់ប្រវត្តិសាស្ត្រខ្មែរ ។ តែខ្ញុំពិតជាមិនអាចចាប់ផ្តើមដោយសរសេរប្រវត្តិរូបតែម្តងនោះទេ ត្រូវតែចាប់ផ្តើមពីរឿងមួយចំនួនតូចដែលខ្ញុំចាំបានសិន ។
ជាកូនភ្លោះ៖
លោកយាយរបស់ខ្ញុំជាកូនភ្លោះ គាត់មានឈ្មោះ ធួក ឌួក និងប្អូនស្រីភ្លោះរបស់គាត់ឈ្មោះ ធួកឌូ តែប្អូនភ្លោះរបស់គាត់ធ្វើអនិច្ចកម្មទៅជាង ១០ឆ្នាំហើយ ។ គាត់កើតនៅខេត្តព្រៃវែង ក្នុងឆ្នាំ ១៩២២ (ឆ្នាំជាមួយគ្នានឹង អតីតមហាក្សត្រខ្មែរ នរោត្តម សីហនុ) ដោយមានឪពុកឈ្មោះធួក និងម្តាយឈ្មោះជូរ ជាត្រកូលគ្រួសារធូរធារ ។ ម្តាយរបស់គាត់បានធ្វើអនិច្ចកម្មតាំងពីគាត់នៅក្មេង នៅក្នុងចំណោមបងប្អូនគាត់ ដែលមានម្តាយឪពុកជាមួយគ្នា គឺនៅសល់តែគាត់ម្នាក់ប៉ុណ្ណោះ ។ ពេលសម័យនៅក្មេង លោកយាយខ្ញុំជាអ្នកស្រឡាញ់ធម៌អារ្យ នៅដើមសតវត្សទី ២០ នៅភូមិរបស់គាត់ហៅភូមិ កន្លោង ឃុំទឹកថ្លា ស្រុកព្រៃវែង ពុំទាន់មានវត្តទេ ទើបចាស់ទុំក្នុងភូមិបានផ្តួចផ្តើមគំនិតគ្នាក៏សាងវត្តមួយ នៅក្បែរភូមិ វត្តនោះមានឈ្មោះថា វត្តព្រៃរវាយ (ខ្ញុំមិនចាំឈ្មោះវត្តជាភាសាបាលីទេ) ហើយបានស្រុះស្រួលគ្នាអញ្ជើញព្រះសង្ឃមួយអង្គព្រះនាមយី មកគង់នៅក្នុងទីអារាមថ្មីនេះ ។ លោកគ្រូយី គឺជាសង្ឃដែលមិនចូលចិត្តលាភសក្ការៈអ្វីនោះទេ ទោះបីជាមានគេសាងកុដិ ឬក៏សាលាប្រគេន ក៏លោកពុំសូវគង់នៅទីនោះដែរ គឺលោកច្រើនទៅភាវនាធម៌ នៅទីស្ងាត់ លក្ខណៈនេះហើយដែលធ្វើឲ្យលោកយាយខ្ញុំមានចិត្តសទ្ធាជ្រះថ្លានឹងធ្វើបុណ្យជាមួយព្រះសង្ឃអង្គនេះ ។ សាងវត្តបានប៉ុន្មានឆ្នាំ ក៏មានលោកគ្រូសូត្រមួយអង្គទៀត មកគង់នៅវត្តនេះ តែលោកគ្រូសូត្រអង្គនោះជាសង្ឃចូលចិត្តលាភសក្ការៈ រឿងអស់នេះលោកយាយខ្ញុំតែងលើកឡើងថា គាត់មិនចូលចិត្តលោកគ្រូសូត្រអង្គនោះដោយសារបច្ច័យខាងលើនេះ ។
ក្រោយរៀបការ៖
ពេលគ្រប់វ័យមានគ្រួសារ លោកតាធួក ក៏បានផ្សំផ្គុំឲ្យលោកយាយរបស់ខ្ញុំរៀបការសាងគូស្រករ ជាមួយលោកតារបស់ខ្ញុំឈ្មោះ ទុយ វ៉ា ។ គាត់ទាំងពីរចាប់ដៃរស់នៅជាមួយគ្នាបានកូនជិតដប់នាក់ ក្នុងនោះមានភ្លោះមួយគូ តែដោយសារតែពេលកើតជារដូវរងា កូនបងដែលកើតមកមុន ពុំមានអ្នកណាបីបមរុំឱបគ្មានឆ្មប ព្រោះអ្នកនៅក្នុងគ្រួសាររវល់ទៅធ្វើស្រែ ទើបបណ្តាលឲ្យកូនបងនោះស្លាប់ទៅ គឺនៅសល់តែកូនភ្លោះប្អូន ដែលកូនក្មួយច្រើនហៅគាត់ថា ញ៉ (ខ្ញុំមិនចាំឈ្មោះផ្លូវការរបស់អ៊ុំស្រីខ្ញុំទេ) ។ សព្វថ្ងៃកូនគាត់ដែលនៅរស់មាន ៦នាក់ ប្រុសបួន ។ ប្តីប្រពន្ធគាត់គោរពគ្នាណាស់ មិនដែលហ៊ាននិយាយសម្តីខ្ពស់ដាក់គ្នានោះទេ ខ្ញុំចាំម្តងនោះថាលោកយាយខ្ញុំវេញអំបោះបាន ហើយឲ្យលោកតាយកទៅលក់នៅព្រៃនគរ តែពេលត្រឡប់មកវិញអត់មានលុយមកជាមួយ លោកយាយសួរថារបស់នៅឯណាដោយសម្តីរាងធ្ងន់តែមួយម៉ាត់ លោកតាលែងមាត់លែងករកគាត់អស់មួយរយៈ ។ ខ្ញុំធ្លាប់ឮឪពុកខ្ញុំនិយាយថា លោកតារបស់ខ្ញុំ សូម្បីតែត្រីមួយក៏មិនធ្លាប់សម្លាប់ដែរ ។ រឿងមួយដែលគួរតែនិយាយដែរ គឺក្រោយពេលការ និងមុនពេលបែកផ្ទះចេញពីគ្រួសារលោកយាយខ្ញុំ លោកតាខ្ញុំមិនហ៊ាននិយាយជាមួយនឹងលោកយាយរបស់ខ្ញុំនៅក្រៅបន្ទប់នោះទេ ព្រោះគាត់ខ្លាចច្រឡំជាមួយនឹងលោកយាយឌូ ដែលត្រូវជាប្អូនភ្លោះ ដោយហេតុថាគាត់ទាំងពីរគឺដូចគ្នាខ្លាំងណាស់ ។ សូម្បីតែឪពុករបស់ខ្ញុំដែលជាកូនបង្កើតក៏ធ្លាប់ច្រឡំដែរ គឺនៅពេលគាត់នៅក្មេង គាត់នៅមើលប្អូនពៅគាត់ ប្អូនពៅឃ្លានបៅ ពុកខ្ញុំក៏រត់ទៅរកលោកយាយឌួក តែពេលជួបលោកយាយឌូ ពុកខ្ញុំក៏និយាយប្រាប់ថា «ម៉ែ!មីអូនឃ្លានបៅ» តែត្រូវលោកយាយឌូតបថា «មិនមែនទេក្មួយ! ម៉ែកូនឯងនៅឯស្រែមិនទាន់ត្រឡប់មកវិញទេ» ។ មិនថាតែពុកខ្ញុំទេ សូម្បីតែខ្ញុំផ្ទាល់ពេលនៅតូចក៏ច្រឡំតែញយដែរ ព្រោះថាគាត់ដូចគ្នាពេក តែនៅពេលខ្ញុំធំដឹងក្តីមិនទាន់បានប៉ុន្មានផង លោកយាយឌូដែលត្រូវជាប្អូនពេលកំពុងរៀបចំកម្មវិធីអ្វីមួយ គាត់ហត់ពេកឡើងទៅសម្រាកលើគ្រែ ហើយធ្លាក់ពីលើគ្រែ ក៏បណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន និងត្រូវរស់នៅបែបនេះរហូតដល់អនិច្ចកម្មនៅអាយុ ៧៧ឆ្នាំ ។ សូម្បីតែម្នាក់ស្លាប់មួយចំហៀងខ្លួនទៅហើយ ក៏នៅតែមានអ្នកច្រឡំគាត់និងប្អូនគាត់ដែរ គឺនៅពេលម្តងនោះមានយាយលក់អាកោម្នាក់ បានដាក់ចានដែកអាកោគាត់ចុះ នៅចន្លោះផ្ទះល្វែងរបស់លោកយាយឌួក និងលោកយាយឌូ យាយលក់អាកោនោះស្រែកថាខ្មោចលង ព្រោះអ្វីគាត់ងាកឆ្វេងឃើញលោកយាយឌួកអង្គុយ ឯងាកមកស្តាំឃើញលោកយាយឌូសម្រាន្ត យាយលក់អាកោនោះរកកលចង់ខ្យល់ចាប់ ខ្ញុំបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក ។ នៅមានរឿងច្រឡំបែបនេះមួយទៀត ខ្ញុំនឹងលើកយកមកនិយាយម្តងទៀតនៅពេលក្រោយ ។
ចោរលួចគោ៖
ពុកខ្ញុំបាននិយាយកាលពីគាត់អាយុជាងដប់ឆ្នាំ គឺនៅក្នុងទសវត្សឆ្នាំ ៦០ លោកតាខ្ញុំបាន រៀបចំគម្រោង ការចាប់ ក្រុមចោរ លួចគោ ដែលបានលួចកូនគោភ្លោះជាទីស្រឡាញ់របស់បងគាត់ ។ គាត់បានជួលគេម្នាក់ ដែលស្គាល់ ក្រុមចោរនោះ ឲ្យទៅបបួលពួកវាមកលួចគោគាត់ ដោយគាត់នឹងរៀបចំគម្រោង ការជាមួយនឹងប្រុសៗ ពេញ កម្លាំងក្នុងភូមិ ដែលចេះគុណដំបង គុណបុរាណផ្សេងៗនោះឲ្យស្ទាក់ចាំចាប់កាប់ក្រុមចោរ ។ ដូចគម្រោងដែល គ្រោងទុក ចោរក៏បានចូលមកលួចគោនៅផ្ទះគាត់ ហើយក្រុមអ្នកភូមិនិង បងប្អូនគាត់ដែលចូល រួមក៏ចេញប្រតិបត្តិ ការវាយទៅលើក្រុមចោរ ពេលនោះមានបុរសម្នាក់បានកាប់ចោរមួយផ្គាក់ចំជើង ស្លាប់នៅនឹងកន្លែង រួចពីនោះ ក្រុមចោរផ្សេងទៀតក៏រត់រួចអស់ ។ ចោរម្នាក់នោះដេកស្លាប់ក្នុងថ្លុកឈាម ហើយពេលព្រឹកស្អែកត្រូវ បញ្ជូនខ្មោច ចោរនោះទៅ សាលាស្រុកតាមរទេះ តាមផ្លូវក្រុមចោរចេញមកស្ទាក់ ធ្វើឲ្យក្រុមអ្នកដឹកសពរត់ភ័យគ្រប់គ្នា តែតាម ការពិត ពួក ចោរនោះ គឺវាគ្រាន់តែមកកាប់សាកសពនោះបន្ថែម ដើម្បីបង្កើនទម្ងន់ទោស ដល់ក្រុម អ្នកកាប់ចោរ នោះងាប់ ។ ដោយត្រូវបានចោទថាសម្លាប់ចោរ លោកតារបស់ខ្ញុំត្រូវគេបញ្ជូនចូលគុក ។ ក្រោយពីលោកតាជាប់គុក លោកយាយខ្ញុំត្រូវទទួលបន្ទុកគ្រួសារទាំងអស់ ជាហេតុបង្ខំឲ្យ គាត់លក់កេរ្តិ៍អាករពីឪពុកម្តាយ និងផ្ទះសម្បែង ដើម្បីរត់ការក្តីក្តាំរបស់លោកតាខ្ញុំ ។ នៅក្នុងគុកគ្មានទឹកផឹក ក្រហល់ក្រហាយ លោកតាខ្ញុំ សម្រេចថា នឹងត្រង ទឹកនោមអ្នកទោសដូចគ្នាផឹកទៅហើយ តែសំណាងល្អមានដីការដោះលែងខ្លួន ដែលកើតចេញពីការប្រឹងប្រែង និង ភក្តីភាពរបស់លោកយាយខ្ញុំ ។ លោកយាយខ្ញុំតែង និយាយណែនាំថាកុំឲ្យកើតមានរឿងក្តីក្តាំ តែមានរឿងក្តីក្តាំ ហើយ គឺអស់ទ្រព្យអស់កេរ្តិ៍អាករហើយ ។ ចេញផុតពីគុក គាត់ទាំងពីរស្ទើរតែបាតដៃទទេ ។
រឿងចិត្ត៖
លោកតាលោកយាយរបស់ខ្ញុំជាមនុស្សចិត្តណាស់ គឺថាបើគាត់ទៅផ្ទះគេកម្រ ណាស់នឹងហូបបាយ ហូបទឹក ណាស់ ទោះជាគេឃាត់យ៉ាងណាក៏ដោយ អត្តចរិតបែបនេះក៏នៅតែបន្សល់ដល់កូនចៅជំនាន់ក្រោយ ដោយពិបាក
នឹងកែប្រែ ។ ប្រសិនបើគេរកគាត់ជួយការងារអ្វីមួយ ដូចជាសែងផ្ទះជាដើម គឺគាត់ទៅភ្លៀម ហើយរួចការងារនោះភ្លាម គឺគាត់ត្រឡប់មកផ្ទះហើយ មិននៅបាយទឹកផ្ទះគេទេ បើចង់ឲ្យគាត់នៅហូប គឺទាល់តែរៀបបាយទឹកឲ្យហើយ ហើយអូសដៃគាត់ចូលតែម្តង ទើបគាត់មិនរកលេសទៅផ្ទះវិញ ។ រឿងលោកតាខ្ញុំវិញ គឺសូម្បីតែកូនបង្កើតដែលបែកផ្ទះទៅហើយ ក៏គាត់មិនទៅហូបបាយនៅផ្ទះកូនដែរ ។ ចំណែកលោកយាយខ្ញុំវិញ មានថ្ងៃមួយនោះគាត់ទូលរបស់ទៅលក់ តាមផ្លូវត្រឡប់មកវិញ ឃ្លានបាយស្ទើរដាច់ពោះ ភ្នែកឡើងក្រហម មានបងប្អូនហៅចូលលេងផ្ទះគេសិន ពេលចូលទៅវារសៀលហើយ ម្ចាស់ផ្ទះស្រីសួរនាំគាត់ថាហូបបាយហើយឬនៅ គាត់តបថាហើយៗ គេបបួលហូបបាយគាត់ឆ្លើយថាទេទេរហូត សូម្បីតែការពិតឃ្លានចង់ដាច់ពោះ ម្ចាស់ផ្ទះប្រុសដឹងចិត្ត ក៏ប្រាប់ទៅប្រពន្ធថា «មិនស្គាល់ចិត្តពូជពង្សហ្នឹ៎ងទេហី មិនបាច់សួរនាំទេ គាត់មិនដែលឆ្លើយថាចា៎សបាទ ម្តងណាទេ គឺមានតែទេទេ ទោះអត់ងាប់ក៏ទេដែរ ទៅទៅរៀបបាយទៅ អ្នកនៅហ្នឹ៎ងពិសារបាយហើយចាំទៅ មកពីលក់ដូរកាត់ថ្ងៃក្តៅហត់ ភ្នែកឡើងក្រហមអស់ហើយ» ទាល់តែម្ចាស់ផ្ទះប្រុសថាបែបនេះ ទើបគាត់នៅពិសារបាយផ្ទះគេបានមួយពេល ។ រឿងគាត់ទៅផ្ទះគេមួយ តែអារឿងគេមកផ្ទះគាត់វិញគឺ ឃាត់ឲ្យទាល់តែនៅពិសារបាយហើយបានឲ្យទៅ ទោះអត់ហូបខ្លួនឯង ក៏ទៅរកខ្ចីបុលគេយកមកឲ្យញាតិមិត្តហូបដែរ ។ ធ្លាប់តែឮពុកខ្ញុំថា បើគាត់ធ្វើនំបញ្ចុកម្តងៗគឺ រាប់សិបគីឡូ ហើយគ្រាន់តែឲ្យកូនជញ្ជូនយកទៅឲ្យបងប្អូនហូបចុកវិញក៏ហត់ដែរ ។ លោកតារបស់ខ្ញុំទទួលអនិច្ចកម្មនៅភ្នំពេញ តាំងតែពីខ្ញុំកើតមិនទាន់ដឹងក្តីមកម្លេះ ។
ចិត្តមេត្តាធម៌៖
និយាយពីកូនភ្លោះប្អូន គឺអ៊ំញ៉ គាត់បានរៀបការជាមួយនឹងគ្រូបង្រៀនម្នាក់ ដែលត្រូវជាសាច់ញាតិនឹងគ្នា ហើយក៏បានមកនៅជាមួយប្តីនៅអ្នកលឿង ពេលលោកតាលោកយាយរបស់ខ្ញុំមកលេងនឹងកូនស្រីនៅអ្នកលឿង ឃើញថានៅលើផ្ទះគ្មានអ្វីទេ សូម្បីតែទូរដាក់ចានក៏គ្មានដែរ ។ ពេលត្រឡប់ទៅវិញ លោកតារបស់ខ្ញុំបានធ្វើទូរដាក់ចានមួយឲ្យអ៊ំស្រីខ្ញុំ ពេលធ្វើរួចលោកយាយរបស់ខ្ញុំត្រូវទូលទូរនោះពីកន្លោងដោយដើរថ្មើរជើងយកមកឲ្យកូននៅអ្នកលឿង នេះដោយសារតែអ្វី? គឺដោយសារតែចិត្តស្រឡាញ់កូន ។ ពេលដើរមកតាមផ្លូវ ជិតផ្លូវបំបែកចូលផ្លូវជាតិពីព្រៃវែងមកអ្នកលឿង គាត់ក៏ជួបកូនក្មេងស្រី និងប្រុសពីរនាក់ដើរកាន់ដៃគ្នា កណ្តៀតស្រូវមួយល្អីក្នុងដៃរបស់ក្មេងស្រី ក្នុងដំណើរទៅអ្នកលឿងដែរ ដោយអាណិតក្មេងតូចៗដែលកណ្តៀតរបស់ធ្ងន់ គាត់ក៏យកស្រូវពីក្មេងតូចនោះមកទូលបន្ថែមពីលើទម្ងន់ទូរដាក់ចានមួយដែលនៅពីលើក្បាលស្រាប់ នេះដើម្បីអ្វី? គឺដោយសារតែចិត្តមេត្តា ។
នៅមានរឿងជាបន្តទៀត ដែលខ្ញុំនឹងសរសេរនៅពេលក្រោយ! ចំពោះកំហុសឆ្គង មិនត្រូវសាច់រឿង ឬមិនចាំឈ្មោះយ៉ាងណា ខ្ញុំនឹងកែប្រែតាមក្រោយទៀត ជាដំបូង គឺធ្វើយ៉ាងណាឲ្យបានក្បាលបន្តិចសិន យ៉ាងហោចណាស់ក៏មិនទទេ។
កាលពីមុនខ្ញុំបានចាប់ផ្តើមបន្តិចហើយពីប្រវត្តិខ្លះរបស់លោកយាយខ្ញុំ នេះជាប្រវត្តិជាបន្ត ដែលខ្ញុំចងក្រងឡើងតាមការចងចាំរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាបន្ទាប់ពីបញ្ចប់ការសរសេរតាមការចងចាំនេះ នឹងមានអ្នកណាម្នាក់ជួយយកអត្ថបទនេះទៅផ្ទៀងផ្ទាត់ជាមួយលោកយាយខ្ញុំ និងអ៊ំពូមីងចាស់ៗ ដែលនៅចាំរឿងរ៉ាវទាក់ទងទៅនឹងលោកយាយរបស់ខ្ញុំ ដើម្បីកែប្រែកំហុស និងបន្ថែមសាច់រឿងផ្សេងៗចូល ដើម្បីឲ្យវាកាន់តែប្រសើរឡើង ។ មួយទៀតការសរសេរជីវប្រវត្តិរបស់លោកយាយ ក៏ដើម្បីអបអរជន្មាយុ ៩០ឆ្នាំ របស់លោកយាយ ដែលកូន ចៅ ចៅទួតរៀបចំធ្វើនៅខែក្រោយនេះផង ។
សូមត្រឡប់ទៅកាលពីជីវិតកុមារភាពរបស់លោកយាយខ្ញុំបន្តិចសិន លោកយាយជាមនុស្សចេះជួយទុក្ខធុរៈបងប្អូនសាច់ញាតិណាស់ កាលនៅពីជំទង់ លោកយាយតែងជួយមើលថែក្មួយៗដែលត្រូវជាកូនៗរបស់បងគាត់ ។ បន្ថែមពីលើចិត្តល្អហើយលោកយាយនៅមានរូបសម្ផស្សស្អាតទាំងគូបងប្អូនភ្លោះតែម្តង គឺមានសំបុរស និងកម្ពស់ខ្ពស់ ទើបធ្វើឲ្យគេសរសើរលោកតាទួតរបស់ខ្ញុំថាមានកូនស្អាត ដូចគោមួយនឹមមួយនាឡិ ។ ចំណែកប្តីលោកយាយខ្ញុំវិញ គឺលោកតាទុយ វ៉ា គាត់រាងទាប សំបុរខ្មៅស្រអែម ខ្នងកោងបន្តិច តែលោកតាមានច្រមុះស្អាត ។ ក្នុងចំណោមកូនជិត ១០នាក់ គឺមានតែកូនពីរប្រុសពីរនាក់ទេ ដែលមានមាឌ និងសំបុរកាត់ទៅរកលោកយាយ ក្រៅពីនេះគឺកាត់ទៅខាងលោកតាទាំងអស់ ដូចជាប៉ាខ្ញុំក៏កាត់ទៅខាងលោកតាដែរ ។
ជម្ងឺអុចធំ
ជម្ងឺអុចធំគឺជាជម្ងឺមួយវិវត្តន៍ចេញពីជំងឺអុចស្វាយ តែវាមានលក្ខណៈធ្ងន់ធ្ងរជាង គឺមានអុចធំៗ លោកយាយខ្ញុំថាវាមានរហូតដល់ប៉ុនចានចង្កឹះ បើវាកើតខ្លាំងគឺឈានរហូតដល់មុខ ហើយប្រសិនបើកើតចំភ្នែកគឺត្រូវខ្វាក់តែម្តង គឺដូចលោកតាគង់ណៃ អ្នកចម្រៀងចាប៉ៃនោះឯង ដែលលោកត្រូវពិការភ្នែកតាំងពីកុមារភាពដោយសារជម្ងឺអុចធំនេះ ។ លោកយាយខ្ញុំនិយាយថា កាលពីសម័យឆ្លងរាលដាលជម្ងឺអុចធំនោះ កូនៗរបស់លោកតាទួតរបស់ខ្ញុំគឺកើតគ្រប់គ្នា ហើយគឺមានសភាពធ្ងន់ៗ ដោយមានអុចធំៗ ពេលផ្ទុះហូរជាទឹករងៃ មិនអាចដាក់ឲ្យដេកផ្ទាល់ទៅនឹងរនាប ឬកន្ទេលបានទេ ព្រោះវានឹងធ្វើឲ្យស្អិតជាប់ ដូច្នេះត្រូវទៅកាត់ស្លឹកចេកយកមកទ្រាប់ឲ្យដេក លោកយាយរបស់ខ្ញុំក៏ឆ្លងដែរ តែមិនសូវជាធ្ងន់ដូចប្អូនភ្លោះរបស់គាត់គឺលោកយាយឌូ និងបងៗរបស់គាត់ទេ ។ ដោយមើលពុំជាពុំស្បើយ លោកតាខ្ញុំក៏បានអុជធូបបែបន់ទៅព្រះគុណម្ចាស់ថ្លៃលោកពោធិ៍លោកពាន* ឲ្យជួយ ដោយបន់ថាបើកូនចៅជាសះស្បើយ នឹងយកកូនទាំងអស់ទៅបួសថ្វាយព្រះគុណម្ចាស់ថ្លៃ ។ ក្រោយពីបន់ស្រន់ហើយនោះក៏បានជាសះស្បើយមែន ទើបលោកតាបាននាំកូនៗទៅបួសថ្វាយព្រះគុណម្ចាស់ថ្លៃ តែក្នុងចំណោមកូនៗគាត់នោះ មានបងរបស់លោកយាយខ្ញុំម្នាក់បានមិនព្រមការសក់ទេ គឺរត់ចេញ តែនៅពេលនោះក៏កើតមានរន្ទះបាញ់ប្រផិតៗគាត់ ទើបគាត់ព្រមរត់មកកោរសក់ថ្វាយព្រះគុណម្ចាស់ថ្លៃ ។
សំគាល់៖ ព្រះគុណម្ចាស់ថ្លៃលោកពោធិ៍លោកពាននេះ គឺរាប់ជាអ្នកឃុំគ្រងថែរក្សាវង្សត្រកូលរបស់ខ្ញុំមករាប់ជំនាន់មកហើយ បើតាមតែខ្ញុំដឹងគឺយ៉ាងតិចក៏ត្រឹមជំនាន់លោកតាទួតរបស់ខ្ញុំនោះមកដែរ ខ្ញុំមិនចាំទីតាំងអាស្រមរបស់ព្រះគុណម្ចាស់ថ្លៃទេ តែដែលហៅថាលោកពោធិ៍លោកពាននេះ ក៏ដោយសារមានអាស្រមពីរផ្សេងគ្នា គឺលោកពោធិ៍ ដែលហៅតាមដើមពោធិ៍ដែលយើងគោរពតរៀងមក ដែលគេឃើញអណ្តែតទឹក ហើយបានអញ្ជើញយកមកដាំនៅលើទីទួលដែលជាអាស្រមរបស់ព្រះអង្គសព្វថ្ងៃនេះ ចំណែកលោកពាន គឺមានពានឈើមួយជាតំណាង តែពាននោះត្រូវបានឆេះកាលពីឆេះអាស្រម ដូច្នេះនៅពេលសាងអាស្រមថ្មីសព្វថ្ងៃ គឺពុំមានឃើញពានជាតំណាងទៀតទេ គឺមានតែព្រះពុទ្ធរូបជាតំណាង ។ តាមការសម្គាល់របស់ខ្ញុំ ខ្ញុំយល់ឃើញថាលោកពោធិ៍គឺមានបារមីធំជាងលោកពាន ព្រោះថាពេលថ្វាយភ្លេង គឺខាងលោកពានគេច្រើនថ្វាយតែភ្លេងខ្មែរ ចំណែកឯខាងលោកពាធិ៍គឺគេថ្វាយភ្លេងពិណពាទ្យ តែជួនកាលក៏មានការថ្វាយភ្លេងខ្មែរផងដែរ ។ ជំនឿទៅលើព្រះគុណម្ចាស់ថ្លៃថាស័ក្តិសិទ្ធមានបារមីអាចជួយកូនចៅបាននេះ គឺជឿរហូតដល់សម័យរបស់ខ្ញុំ នៅពេលមានការបែបន់ ក៏មានការថ្វាយជារូបសំណាក់ដំរី ថ្វាយជាផ្លែឈើ ផ្កាភ្ញី ថ្វាយភ្លេងជាដើម នៅរៀងរាល់ពិធីគោរពបូជាធំៗ មានការបញ្ជាន់រូបដែលមានរូបស្នឹង នៅភូមិស្រុកនោះជាអ្នកបញ្ចូល តែសូមបញ្ជាក់ផងដែរថាក្នុងរូបស្នឹងនោះក៏មានលោកវេជ្ជបណ្ឌិតមួយរូប នៅពេទ្យកាល់ម៉ែត មកបញ្ជាន់រូបផងដែរ សួរថាតើលោកវេជ្ជបណ្ឌិតទៅធ្វើរឿងបែបនេះធ្វើអ្វី នេះក៏មកពីបារមីស័ក្តិសិទ្ធរបស់ព្រះគុណម្ចាស់ថ្លៃនេះឯង ។ កន្លែងព្រះអង្គគឺពុំអនុញ្ញាតឲ្យយកសាច់ចូលទៅនោះទេ បើមានសាច់មានអ្វីទៅជាមួយ ច្រើនតែទៅមិនដល់កន្លែងរបស់ព្រះអង្គនោះទេ អាចថាខូចឡាន ឬក៏មានហេតុភេទអ្វីមួយកើតឡើងជាឧបសគ្គ ដូចកាលម្តងនោះដែលខ្ញុំទៅជាមួយប៉ាម៉ាក់របស់ខ្ញុំ ដោយក្នុងឡានមានបាយដាក់សាច់មួយប្រអប់ ពួកយើងមិនអាចចូលទៅបានទេ គឺដោយសារប្រជាជានលើកផ្លូវ ទើបប៉ា និងម៉ាក់របស់ខ្ញុំត្រូវចុះដើរទៅ ។
ជម្ងឺអាសន្នរោគ៖
ថ្នាំអាសន្នរោគ គឺថ្នាំស្ពឹក ទើបតែបាននាំចូលស្រុកខ្មែរនៅចុងសម័យបារាំងតែប៉ុណ្ណោះ ប្រសិនបើយើងមើលរឿងបុរាណ គឺគិតថាជម្ងឺអាសន្នរោគនេះវាកើតឡើងតែកាលពីសម័យបុរាណយូរអង្វែងមកហើយនេះទេ តែលោកយាយខ្ញុំក៏បានឆ្លងកាត់រឿងអាសន្នរោគនេះដែរកាលពីសម័យគាត់មានអាយុម្ភៃជាង ។ នៅពេលមានជម្ងឺអាសន្នរោគឆ្លងរាលដាលនោះ លោកយាយរបស់ខ្ញុំស្នាក់នៅជាមួយលោកតាទួតរបស់ខ្ញុំនៅឡើយ ជម្ងឺឆ្លងពេញភូមិ មានអ្នកស្លាប់ជាច្រើន ពេលមានជម្ងឺរាគរូសនេះចាស់ៗគាត់មិនឲ្យផឹកទឹកទេ ដោយគាត់យល់ថាបើឲ្យទឹកផឹកគឺនឹងបន្តរាគមិនឈប់នោះទេ ដូច្នេះត្រូវរាគរូសអស់ជាតិទឹករហូតស្លាប់ក្នុងរយៈពេលតែ ៥ ទៅ ៦ម៉ោងប៉ុណ្ណោះ ពេលយប់លោកយាយរបស់ខ្ញុំនិយាយថាឮសម្លេងថាគេមកយកជីវិតអ្នកនេះអ្នកនោះ ។ ដោយមើលទៅមិនអាចមើលថែកូនចៅតទៅមុខទៀតបាន លោកតាទួតរបស់ខ្ញុំក៏ប្រាប់កូនៗថា ពុកចាប់កូនឯងលែងជាប់ហើយ កូនឯងទៅណាក៏ទៅចុះ នៅពេលឮលោកតានិយាយដូច្នេះកូនៗក៏រៀបចំឥវ៉ាន់ ដឹកតាមរទេះសាលីចេញពីភូមិតម្រង់ទៅទីតាំងព្រះគុណម្ចាស់ថ្លៃលោកពោធិ៍លោកពាន មុននឹងចេញទៅក្មួយរបស់លោកយាយខ្ញុំម្នាក់បានឆ្លងអាសន្នរោគ រាគរូស ឃ្លានទឹកយ៉ាងខ្លាំងតែគេពុំឲ្យផឹក ដោយលោកយាយខ្ញុំអាណិតក្មួយខ្លាំងពេកក៏ដួសទឹកមួយកូនពាងមកទុកក្បែរក្មួយឲ្យផឹក រួចទើបលោកយាយចេញទៅ ។ ពេលធ្វើដំណើរទៅកាន់ព្រះគុណម្ចាស់ថ្លៃ ទៅដល់ក្បែរផ្លូវចូលភូមិផ្សេង គឺប្រុសៗអ្នកភូមិផ្សេងគេមកដាក់សម្រាស់ពាំងផ្លូវមិនឲ្យធ្វើដំណើរឆ្លងកាត់ភូមិរបស់គេនោះទេ ព្រោះខ្លាចឆ្លងជម្ងឺ គឺគេឲ្យឆ្លងកាត់តាមវាលស្រែ ។ ពេលទៅដល់លោកពោធិ៍លោកពាន ក៏បានជាពុំមានឆ្លងរាគរូសអ្វីទៀតទេ បន្ទាប់ពីស្រុកភូមិស្ងាត់រឿងជម្ងឺអាសន្នរោគហើយ ទើបទាំងអស់គ្នាត្រឡប់ចូលភូមិវិញ ពេលត្រឡប់មកដល់ភូមិឃើញថាក្មួយលោកយាយខ្ញុំដែលឆ្លងអាសន្នរោគនោះ មិនស្លាប់ទេ គឺនៅរស់ គឺបានគុណបុណ្យទឹកមូយកូនពាងនោះឯង ។
លោកចៅហ្វាយ៖
ខ្ញុំមិនចាំថាលោកតាទួតរបស់ខ្ញុំមានមុខងារអ្វីនោះទេ ខ្ញុំដឹងតែវង្សត្រកូលរបស់ខ្ញុំជាប់ខ្សែនឹងអម្រិន្ទអ៊ឹម ប្រហែលជាមេទ័ពសម័យឧដុង្គ ។ ខ្ញុំគិតថាលោកតាទួតរបស់ខ្ញុំគឺជាមេឃុំ ព្រោះនៅរៀងរាល់ពេលជិតចូលឆ្នាំ ឬបុណ្យទានផ្សេងៗ គឺលោកតាទួតរបស់ខ្ញុំត្រូវហៅកូន ហៅចៅមកជួយគ្នាធ្វើនំធ្វើនែក យកទៅជូនលោកចៅហ្វាយ ដែលមានងារជាចៅហ្វាយស្រុក នំដែលលេចរូបរាងប្រណីតជាងគេរបស់ភូមិលោកយាយខ្ញុំគឺនំខ្ញុំ បើថាឆ្ងាញ់ក៏វាមិនណាស់ណាដែរ តែបើរូបរាងវិញគឺល្អប្រណីតណាស់ គឺមានក្បាច់ក្បូរស្អាត ហើយនៅលើនោះមានបិតរូបផ្កា រូបមាន់ រូបសត្វយ៉ាងប្រណីត ។ នៅពេលមានបុណ្យទានម្តងៗ លោកយាយខ្ញុំត្រូវទៅជួយធ្វើនំ គឺត្រូវធ្វើនំខ្ញីម្តងរាប់សិបបន្ទះ និងនំផ្សេងៗទៀត យកទៅជូនលោកចៅហ្វាយ ។
ធ្វើនំបញ្ចុក៖
ក្រោយពីលោកតារបស់ខ្ញុំត្រូវដោះលែងពីគុកមោកវិញ ជីវភាពគ្រួសារត្រូវធ្លាក់ចុះយ៉ាងខ្លាំង រហូតតម្រូវឲ្យលោកយាយរបស់ខ្ញុំសម្រេចចិត្តមកស៊ីឈ្នួលគេធ្វើនំបញ្ចុកនៅអ្នកលឿង ដោយសារជាមនុស្សចំណាប់ឆាប់យល់ការ បន្ទាប់ពីស៊ីឈ្នួលគេមិនយូរ លោកយាយរបស់ខ្ញុំក៏ឈានទៅរកស៊ីធ្វើនំបញ្ចុកលក់ដោយខ្លួនឯង ។ លោកយាយខ្ញុំនិយាយថា ចាប់ផ្តើមដំបូងគឺធ្វើមិនបានល្អទេ គឺគាត់ស្រង់យកនំបញ្ចុកចេញនៅពេលដាំវាពុះអណ្តែតលើកទីមួយ មានអ្នកទិញយកទៅហូបហើយគេមកប្រាប់ថានំបញ្ចុកគាត់ហូបទៅឆ្ងាញពេលព្រឹក តែពេលទុកដល់ល្ងាចបែទៅជារឹងហូបមិនកើត ទើបលោកយាយខ្ញុំសាកល្បងម្តងទៀត ដោយគាត់ស្រង់យកនំបញ្ចុកចេញនៅពេលដែលវាពុះអណ្តែតលើកទីពីរ ។ ចាប់តាំងពីពេលនោះមកគឺគាត់រកស៊ីកាក់កបរហូតធ្វើនំបញ្ចុកមួយថ្ងៃ ៤០សិបល្អី សម្រាប់លក់នៅត្រើយទាំងសងខាងអ្នកលឿង ។ ខ្ញុំថាសម័យដែលលោកយាយធ្វើនំបញ្ចុកលក់នេះគឺនៅសម័យលន់ណល់ ព្រោះលោកតារួចចេញពីគុកនៅចុងសម័យសង្គមរាស្ត្រនិយម ។ លោកយាយធ្វើនំបញ្ចុកលក់រហូតទិញបានផ្ទះនៅភ្នំពេញសម្រាប់ឲ្យកូនៗប្រុសៗស្នាក់នៅ និងរៀននៅភ្នំពេញ ។ លោកយាយរកស៊ីកាក់កបរហូតមានលុយដាក់ពេញទូរពេញផ្ទះនៅពេលសម័យខ្មែរក្រហមជិតចូលមកដល់ រហូតដល់លោកតាខ្ញុំថាឲ្យថាប្រឹងអ្វីក៏ប្រឹងម្លេះស្រុកទេសកំពុងមិនស្រួល ទើបលោកយាយឈប់រកស៊ី ហើយជិះឧទ្ធម្ភាគចក្ររត់គេចពីខ្មែរក្រហមមកភ្នំពេញ ។
សង់ចេតិយជូនឪពុកម្តាយ៖
ក្រៅពីមានចិត្តមេត្តាធម៌ជួយញាតិមិត្តបងប្អូន លោកយាយក៏ជាកូនដ៏កត្តញូមួយផងដែរ លោកយាយពីរនាក់បងស្រីរបស់គាត់បានខិតខំទូលខ្សាច់ ទូលឥដ្ឋ រែងខ្សាច់ ដើម្បីយកទៅឲ្យគេជួយសាងចេតិយសម្រាប់តំកល់ធាតុរបស់ឪពុកម្តាយរបស់គាត់ ចំណាយរយៈពេលមួយខែក្នុងការសាងចេតិយមួយនោះនៅលើដីទួលអង្គ ដែរជាទួលបូរាណនៅក្នុងភូមិ ចេតិយនោះនៅតែគង់វង្សរហូតដល់សព្វថ្ងៃ ។ ជាកុសលផលបុណ្យរបស់លោកយាយ សព្វថ្ងៃនេះកូនចៅបានសង់ចេតិយមួយដ៏ធំជូនលោកយាយ តាមការស្រឡាញ់របស់លោកយាយ ដោយសាងជាចេតិយរាងមូល នៅលើស្រះមួយនៅក្នុងវត្តដែលស្ថិតនៅស្រុកកំណើតរបស់លោកយាយ សម្រាប់តំកល់ធាតុរបស់លោកតា និងកូនៗដែលបានចែកឋានទៅហើយ ។
ខ្ញុំក៏ចង់ឲ្យកូនខ្ញុំមានបុណ្យសក្តិដូចលោកដែរ តែវានៅក្មេងពេក៖
ច្រឡំរឿងកូនភ្លោះ៖
ពេលលោកយាយមកនៅអ្នកលឿង ក៏សង់បានផ្ទះធំ ហើយធ្លាប់មានគ្រួសារគយមួយមកជួលស្នាក់នៅផងដែរ គ្រួសារគយនោះរាប់ថាជាមនុស្សចិត្តទូលាយ ហុចត្រីសាច់ជូនលោកយាយខ្ញុំជាប្រចាំ នៅមិនបានប៉ុន្មានគេក៏ប្តូរទៅនៅកន្លែងផ្សេង តែលោកយាយនៅតែភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារនោះ ។ ថ្ងៃមួយពេលកំពុងរៀបចំការកូន ប្រពន្ធរបស់គយនោះក៏មកចូលរួមដែរ គាត់បានឡើងទៅអង្គុយនៅលើផ្ទះ ពេលនោះលោកយាយខ្ញុំមិននៅផ្ទះនោះទេ គឺគាត់ត្រូវទៅទិញរបស់របស់ផ្សេងៗ នៅលើផ្ទះប្រពន្ធរបស់គយនោះជួបលោកយាយឌូ ដែលជាប្អូនស្រីភ្លោះរបស់លោកយាយខ្ញុំ ដែលមកជួយរៀបចំការខុសត្រូវក្នុងពិធីការ ប្រពន្ធរបស់គយនោះយល់ច្រឡំថាលោកយាយឌូជាយាយរបស់ខ្ញុំ សព្វដងធ្លាប់តែលោកយាយខ្ញុំរស់រាយរាក់ទាក់ជាមួយនឹងគាត់តែលើកនេះ ដោយពុំឃើញអើពើនឹងគាត់ គាត់ខឹងក៏ចុះពីលើផ្ទះការបម្រុងនឹងត្រឡប់ទៅផ្ទះវិញ តែពេលចេះមកដល់ក្រោមទើបជួបលោកយាយខ្ញុំទើបមកពីធុរៈ លោកយាយខ្ញុំរស់រាយរាក់ទាក់ស្វាគមន៍គាត់ រួចទើបគាត់សួរថា លោកយាយខ្ញុំចុះពីលើផ្ទះមកអ្វីក៏លឿនម្លេះ ទើបលោកយាយខ្ញុំប្រាប់ថាមិនមែនទេ នៅខាងលើនោះគឺប្អូនស្រីភ្លោះរបស់គាត់ទេ ។ ប្រពន្ធគយនោះប្រាប់លោកយាយខ្ញុំថា គាត់ខឹងនឹងលោកយាយខ្ញុំនោះ គឺខឹងដាច់ក្បាលដាច់កន្ទុយហើយ គាត់គិតថាអ៊ំនេះបានការកូនលេងឫកធំ ធ្វើមិនស្គាល់គាត់ បន្ទាប់ពីនោះលោកយាយខ្ញុំក៏សូមទោស ហើយក៏អញ្ជើញគាត់ឲ្យឡើងលើផ្ទះវិញ ។ នេះជារឿងយល់ច្រឡំមួយទៀត ទាក់ទងទៅនឹងជីវិតកូនភ្លោះរបស់លោកយាយខ្ញុំ ។
ក្នុងរបបវាលពិឃាត៖
លោកយាយពុំបានបាត់បង់កូននៅក្នុងសម័យខ្មែរក្រហមនោះទេ តែក៏មានបងប្អូនសាច់ញាតិមួយចំនួនត្រូវបាត់បង់ជីវិតក្នុងសម័យនោះ ។ ក្នុងសម័យនោះលោកយាយក៏ត្រូវធ្វើការធ្ងន់ទទួលទានតិចដូចប្រជាជនខ្មែរដទៃទៀតដែរ តែដោយចាត់ទុកថាលោកយាយជាប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ទើបពុំសូវវេទនាខ្លាំងក្លា ដូចប្រជាជនថ្មី ដែលជាការបែងចែកប្រជាជនក្នុងរបបប្រល័យពូជសាសន៍ ។ មានរឿងរ៉ាវរបស់លោកយាយជាច្រើននៅក្នុងសម័យប៉ុលពតនេះដែលខ្ញុំចាំមិនអស់ មានដូចជារឿងហូបបាយខ្ចប់ស្លឹកក្តាតដែលរមាស់ បង្គាប់ឲ្យប៉ាខ្ញុំចាប់ដៃជាមួយក្មួយស្រីគាត់ម្នាក់តាមការចាត់តាំងរបស់អង្គការ តែប៉ាខ្ញុំមិនព្រម ទើបពូខ្ញុំចាប់ដៃរៀបការជំនួស ។ សង្ឃឹមថានឹងមានជំនួយបន្ថែមត្រង់ចំណុចនេះ ។
ក្រោយថ្ងៃរំដោះ៖
ក្រោយរំដោះកូនៗទាំងអស់របស់លោកយាយបានមករស់នៅភ្នំពេញ ធ្វើការរកស៊ីរៀងៗខ្លួន លោកយាយក៏បានមកសង់ផ្ទះឈើមួយខ្នងនៅភ្នំពេញ គឺផ្ទះរបស់អ៊ំញ៉ (កូនរបស់លោកយាយដែលភ្លោះ) សព្វថ្ងៃ បើទោះជាមានផ្ទះនៅភ្នំពេញក៏ដោយក៏លោកយាយពុំសូវស្នាក់នៅដែរ គឺលោកយាយនៅតែទៅធ្វើស្រែ និងសន្សំលុយប្រមូលទិញដីស្រែកេរ្តិ៍ឪពុកម្តាយរបស់លោកយាយមកវិញទាំងអស់ ។ នៅខណៈពេលនោះដែរ លោកយាយមានភារៈចិញ្ចឹមចៅកំព្រាឪពុកពីរនាក់ គឺបងកូ និងបងប្រុស ដែលសព្វថ្ងៃបានទៅរស់នៅជាមួយម្តាយនៅសហរដ្ឋអាមេរិច លោកយាយជួយទំនុកបម្រុង និងរត់ការជួយបងកូ រហូតបានក្លាយជាសាស្ត្រាចារ្យគណិតវិទ្យា នៅវីទ្យាល័យដូនពេញ (សព្វថ្ងៃប្តូរមកជាវីទ្យាល័យព្រះស៊ីសុវត្ថិ វិញ) ។ មិនត្រឹមតែធ្វើស្រែសម្រាប់តែខ្លួនឯងនោះទេ គឺលោកយាយនៅគ្រប់គ្រងស្រែប្រមូលផលយកមកចែកឲ្យកូនចៅនៅភ្នំពេញហូបទៀត លោកយាយនៅតែចុះឡើង និងមើលថែស្រែរបស់លោកយាយរហូតដល់អាយុប្រហែល ៨០ឆ្នាំ ទើបកូនចៅឃាត់ឈប់ឲ្យខ្វល់ខ្វាយចុះឡើងរឿងដីស្រែ ដោយទាមទារឲ្យលោកយាយបែងចែកដីស្រែឲ្យកូនចៅ កុំឲ្យលោកយាយនៅតែខ្វល់រឿងនោះ ។ ចាប់តាំងពីលោកយាយឈប់ទៅមើលថែស្រែភ្លឺទាំងនោះ សុខភាពលោកយាយក៏ចេះតែធ្លាក់ចុះរឿយៗរហូតមកដល់សព្វថ្ងៃ ដែលពេលខ្លះត្រូវការអ្នកជួយគ្រាទើបលោកយាយដើរ ឬប្តូរចលនារួច ។
លោកយាយស្រឡាញ់ភូមិស្រុកកំណើតគាត់ណាស់ មិនបានទៅណាក៏ហីទៅចុះ ឲ្យតែបានទៅធ្វើបុណ្យនៅស្រុកកំណើតរបស់គាត់ គឺគាត់រីករាយបំផុត ។ ក្រោយសម័យរំដោះ លោកយាយបានជួយឧបត្ថម្ភដល់វត្ត ជាមួយឧបាសក ឧបាសិកាផ្សេងៗទៀត រហូតសាងបានសាលាឆ័ន (ដែលទើបឆេះកាលពីថ្មីៗនេះ) និងកូនព្រះវិហារតូចមួយសម្រាប់គោរពសក្ការៈ តែក្រោយមកព្រះវិហារតូចនោះក៏ត្រូវបានវាយចោល និងជំនួសដោយព្រះវិហារថ្មី ដែលកំពុងស្ថាបនាមិនទាន់រួចរាល់រហូតដល់ពេលនេះ ។ ចេតិយមួយដែលកូនចៅសាងជូនលោកយាយសម្រាប់តំកល់ធាតុលោកតា ក៏ត្រូវបានសង់នៅក្នុងវត្តនេះ ដើម្បីជាចំណុចរួមកុសលរបស់កូនចៅទៅធ្វើបុណ្យជួបជុំគ្នាក្នុងទេសកាលធំៗ ។
មោទនៈភាពក្នុងនាមជាចៅម្នាក់របស់លោកយាយ៖
មិនដឹងជាបានធ្វើបុណ្យអ្វីនោះទេ ដែលខ្ញុំបានកើតមកជាចៅលោកយាយ ជាមនុស្សមានគុណធម៌ មានការសណ្តោសប្រោសប្រណី គួរជាទីគោរពកោតខ្លាច ហើយខ្ញុំក៏មានសេចក្តីរីករាយជាអនេកដែលបានកើតមកជាសមាជិកនៃគ្រួសារដ៏ធំរបស់លោកយាយ ។ រឿងមួយដែលខ្ញុំពេញចិត្តនឹងធ្វើជូនលោកយាយ គឺការអានរឿងពុទ្ធប្រវត្តិជូនលោកយាយស្តាប់ បន្ទាប់ពីអានចប់ខ្ញុំបានសរសេរឈ្មោះលោកយាយទុកនៅលើសៀវភៅនោះ ហើយក៏រួមមានការអានសៀវភៅធម៌ផ្សេងៗទៀតមួយចំនួនជូនលោកយាយ ។ ខ្ញុំសូមលើកម្រាមដប់បួងសួងឲ្យគុណកែវទាំងបី ចូរជួយថែរក្សាលោកយាយ ក្រុមគ្រួសារដ៏ធំរបស់ខ្ញុំ និងប្រទេសជាតិរបស់ខ្ញុំ សូមឲ្យបានជួបប្រទះតែនឹងសេចក្តីសុខ ត្រជាក់ត្រជុំ ចំរុងចំរើនតទៅ ។
សរសេរដោយលោក វ៉ា សុវណ្ណរ័ត្ន