Thursday, November 6, 2008

Barack Obama ប្រធានាធិបតីអាមេរិកទី​៤៤​​



តើ​លោក Barack OBAMA ជាអ្នកណា ?​​​ លោក Barak OBAMA កើតនៅថ្ងៃ៤សីហា​ឆ្នាំ ១៩៦១ ។ ឪពុក​មានដើមកំណើតមកពី ប្រទេស​ KENYA ទ្វីបអាហ្វ្រីក, ម្តាយជាជនជាតិ​អាមេរិក​​មកពីរដ្ឋ Kansas។នៅពេលលោក ចាប់ កំណើត​​ជាសមយ័កាលមួយដែល អាមេរិកនៅ ប្រកាន់ពូជសាសន៍​មិនអនុញ្ញាត្តិ​ឲ្យមានអពាហ៌ពីពាហ៌​រវាង​បណ្តាជន​សម្បុរ​ខ្មៅ​នឹងសឡើយ ។​ កាលពី កុមារភាព ជីដូននឹង មាតាជាអ្នក បីបាច់ថែរក្សាលោក ដោយ​​បញ្ជូន​ឲ្យទៅ​សិក្សា​​​នៅវិទ្យាល័យ នឹងសាកលវិទ្យាល័យដ៏ សំខាន់ៗ។ ​ បន្ទាប់ពីបានបំពេញ​មុខវិជ្ជា​ច្បាប់​នៅ​សាកលវិទ្យាលយ័ HAVARD។​ លោក OBAMA បាន​ទទួលមុខ​តំណែងជា​មេធាវី​នៅទីក្រុង CHICAGO ជាទី ដែល លោក បាន ស្គាល់ភរិយា របស់លោក។ គូស្វាមី OBAMAបង្កើត​បានបុត្រី២នាក់អាយុ១០នឹង​៧​ឆ្នាំ។ លោក Obama បាន ប្រឡូក ក្នុង ឆាក នយោបាយ ចាប់ពីឆ្នាំ ១៩៩៧ នៅ ពេល លោកជាប់​ឆ្នោតជាទីប្រឹក្សា សំរាប់សង្កាត់តោកយ៉ាកមួយ នៅទីក្រុង CHICAGO។ នៅឆ្នាំ ២០០៤ លោកបានជាប់ឆ្នោត សមាជឹក ព្រឹទ្ធសភាប្រចាំរដ្ឋ​ Illonis ហើយក៏ជា អ្នក នយោបាយ សម្បុរខ្មៅ លើកទី១ នៅព្រឹទ្ធសភាអាមេរិក ។ លោក ចាប់ មាន កេរ្ត៍ឈ្មោះ ល្បីនៅឆ្នាំ ២០០៤ ដោយ សារ លោកមាន វោហា ពូកែ និយាយ​នៅឳកាស យុទ្ធនាការ បោះឆ្នោត ប្រធានាធិបតី របស់លោក​John Kerry ។ បន្ទាប់​មក ជាជោគជ័យថ្មីមួយទៀត នៅ ពេល លោកសំរេច ចិត្តឈរ ឈ្មោះជា បេក្ខជន ប្រធានាធិបតី ប្រកួត ប្រជែង ជាមួយ​លោកស្រី Hilary Clintonដើម្បី តំណាងបក្ស ប្រជាធិបតេយ្យ ជាមួយគ្នា ។ នៅទី​បញ្ចប់​ដូច​ដែល គេ បាន ដឹង,លោក Barak Obamaថែមទាំងឈ្នះលោកស្រីHilary Clinton ថែម ទៀត ។ ​លោក Barak OBAMA​ បានចូលទៅក្នុង​ប្រវត្តិសាស្ត្រអាមេរិក ក្នុងនាមជាប្រធានាធិបតី​លើកទី១ដែល​មាន​សម្បុរខ្មៅ ។​ លោកនឹងចូលកាន់​មុខ​តំណែង​ថ្មីនៅសេតវិមាន នៅ​​ថ្ងៃ​២០​មករា​ឆ្នាំ​២០០៩​

បញ្ហាប្រឈមមុខជាច្រើនដែលត្រូវដោះស្រាយ​ៈ​ ការ​ស្តារ​ប្រជាប្រិយភាព​សហរដ្ឋ​អាមេរិក​ឡើង​វិញ​គឺ​ជា​ករណីយកិច្ច​មួយ​ដ៏​សំខាន់​របស់​ប្រធានាធិបតី Barack Obama នៅ​ពេល​លោក​ចាប់​កាន់​មុខ​តំណែង​ថ្មី​ជា​ពិសេស​ទាក់ទង​នយោបាយ​​ការបរទេស​​មាន​ជា​អាទ៌​សង្គ្រាម​នៅ Irak និង Afganistan ។ នៅ​ឳកាស​យុទ្ធនាការ​បោះ​ឆ្នោត ​លោក​ Barack Obama សន្យា​ថា​នឹងដក​ទាហាន​អាមេរិក​ចេញ​ឲ្យ​បាន​ទាំង​អស់ក្នុងរយះពេល​១៦​ខែ។ ​នេះ​ជា​កិច្ច​សន្យា​មួយ​ច្បាស់​ជា​ពិបាក​ដោះស្រាយ​ ពេល​ដែលគេ​ដឹង​ថា​ការ​ដក កង​កម្លាំង​អន្តរ​ជាតិ​ចេញ​ពី​​ប្រទេស​​មួយ​​ដែល​កំពុង​ឆ្លងកាត់​អំពើ​ហឹង្សា​ជា​ការ​មួយ​ពិបាក​អនុវត្តិ​ខ្លាំង​ណាស់។ ទាហានសហរដ្ឋអាមេរិក​បានឈរជើងមានរយះពេល ៦ឆ្នាំដែលមានទាហានស្លាប់ និងរបួសរាប់​ពាន់នាក់ រួមផ្សំជាមួយការ​ចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់​។ និយាយជារួម​ សង្រ្គាមនៅសមភូមិ​ទាំងពីរប្រទេសនេះបាន​ធ្វើ​អោយសហរដ្ឋអាមេរិក​​ផុងខ្លួនយ៉ាង​​ជ្រៅនៅក្នុងវិបត្តិ​​​ដែលដកខ្លួនមិនរួច បាត់បង់នូវ​ប្រជា​ប្រិយភាពរបស់ខ្លួននៅ​លើឆាកអន្តរជាតិ។​ លើសពីនេះ គេអាចនិយាយ​បានថាជា​សង្រ្គាម​​ទី២​ដូចនៅ​វៀតណាមយ៉ាងដូច្នេះដែរ។​ ក្រៅ ពី​សង្គ្រាម​នៅ​ Irak និង Afganistan ​ប្រធានាធិបតី​ថ្មី​តំរូវ​​ដោះស្រាយ​វិបត្តិ​​នៅ​ក្រៅ​ប្រទេស​​មួយ​ចំនូន​ទៀត​ជា​ពីសេស​នៅ​តំបន់​ដើម បូព៌ា​ដែល​អាមេរិក​ដើរតួនាទី​ជា​អន្តរការី​សំខាន់ជាងគេ។​វិ បត្តិ​នៅ​ដើមបូព៌ា​ដែល​រហូត​មក​ទល់ពេលនេះ​អាមេរិក​អសមត្ថភាព​ដោះស្រាយ​នឹង​នៅរាំង​ស្ទះ​រហូត​មក​ទល់​ពេល​នេះ។​ ជា​វិបត្តិ​មួយ​​ដែល​ប្រធានាធិបតី​​ថ្មី​អាច​​​ចាប់​ផ្តើម​កិច្ច​ចរចា​ឡើងវិញ​ប៉ុន្តែ​​លុះត្រា​​តែ​ភាគី​ប៉ាឡេស្ទីន​សុខ​ចិត្ត​ដែរ​។ បញ្ហាសំខាន់ដែល​នៅលើរបៀបវារះយ៉ាងសំខាន់មួយ​ទៀតនោះគឺថា​តើ​អាមេរិក​ធ្វើ​ការ​វាយប្រហារ​ឫ​ទេ​ Iran ​ដែល​សហគមអន្តរជាតិ​ចោទ​ថា​មាន​អាវុធ​នុយ​ក្លេអ៊ែរ។​ បញ្ជាការដ្ឋាន​សមភូមិ​ប្រចាំការ​នៅ​ប្រទេស​ Irak ចោទប្រកាន់ប្រទេស​ Iran ជាប្រភពបង្ករ​អោយ​មានអស្ថេរ​ភាពតាមរយៈ​ការផ្គត់ផ្គង់សពា្វវុធ និង​ហិរញ្ញ​វត្ថុ។នៅក្នុង​សំណុំ​រឿងនេះ ប្រធានាធិបតី​ថ្មី​នឹងអាច​លើកយក​មក​ពីនិត្យឡើងវិញ។ វិបត្តិ​អាវុធ​នុយ​ក្លេអ៊ែរ​នៅកូរ៉េ​ខាងជើងគឺជាបញ្ហាសំខាន់នៅក្នុងកិច្ចចរចារ ៦ភាគីដែល​រួមមានៈ​សហរដ្ឋអាមេរិក រុស្សី ចិន ជប៉ុន កូរ៉េ​បងប្អូនទាំងពីរ។


ក្នុង​កំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Barack Obama បានសន្យាការរៀបចំ​​កែ​លំអ​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​របស់​ពល​រដ្ឋ​អាមេរិក​​ដល់​ទៅ​ ៤៥លាននាក់ ដែល​គ្មាន​លទ្ធភាព​ទិញ​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន​ឯកជន។ ការ​រៀប​ចំ​កែលំអ​ប្រព័ន្ធ​​​​​អប់រំ បង្កើន​ចំនួន​និង​ប្រាក់​បៀរវត្សរ៍​គ្រូបង្រៀន។ កាត់បន្ថយ​ពន្ធ​អាករ​​សម្រាប់​ពលរដ្ឋអាមេរិក​ដែល​មាន​ប្រាក់​ចំនូល​ទាបនិង​មធ្យម ដែល​មាន​ដល់​ទៅ ៩៥%​នៃ​ចំនួន​ប្រជាជន​សរុប​របស់​អាមេរិក។ ទាំងនេះ​ទាមទារ​នូវ​ការ​ចំនាយ​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​ពេល​​​ដែល​បេឡាជាតិ​អាមេរិក​កំពុង​តែ​រីង​ហួតទៅៗ ហើយ​ថែម​ទាំង​ជាប់​បំណុល​គេ​ច្រើន​ទៀត​នោះ។ ឱនភាព​ថវិកាជាតិ​អាមេរិក​​បាន​កើន​ឡើង​រហូត​ដល់​ទៅ​​រាប់​សិប​​ម៉ឺន​លាន​ដុល្លា​​ក្នុង​មួយឆ្នាំៗ។ ពេលនេះ សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​មិនមាន​កំនើន​ទេ តែ​ថែមទាំងដើរថយក្រោយ​ទៀតផង។

ជាទូទៅគណបក្សប្រជាធិបតេយ្យ មាននិន្នាការដោយសង្កត់ធ្ងន់ទៅលើបញ្ហាសេដ្ឋកិច្ច និងការគោរពសិទ្ធ​មនុស្ស ។​​ ចិនគឺជា​​ទីផ្សារធំរបស់សហរដ្ឋអាមេរិក។ មហាអំណាចចាស់ និង​មហាសេដ្ឋកិច្ចថ្មីពិតជាត្រូវការគ្នា​ទៅវិញទៅមក។​ បន្ទាប់ពី​មហា​ភេវរ​​​កម្មនៅសហរដ្ឋអាមេរិក​ ថ្ងៃទី​ ១១ កញ្ញា​ ២០០១​ ការលើកយកបញ្ហា​ការគោរព​សិទ្ឋមនុស្ស​នៅចំពោះ​មុខ​​​ទីក្រុង​ប៉េកាំង​របស់ទីក្រុង​វ៉ាស៊ីនតោនហាក់បីដូចជាថយចុះ។​ថែមពីលើនេះទៀត​បញ្ហាទាមទារឯករាជ្យភាព​របស់កោះ​តៃវ៉ាន់។​ ប្រទេសចិនបានព្រមាន​ទុកជាមុនរួចមកហើយនឹងធ្វើការវាយ​លុកទៅលើកោះ​តៃវ៉ាន់​ប្រសិនបើប្រទេស​​នេះប្រកាស​ឯករាជ្យ។​ទីក្រុងវ៉ាស៊ីនតោន​ និងកោះតៃវ៉ាន់ជាដៃគូរសម្ព័នមិត្ត និងយុទ្ធសាស្រ្តទៀតផងតាមរយៈការចុះកិច្ចព្រមព្រៀងរវាង​ប្រទេស​ទាំងពីរ។​​ តាមការរំពឹងទុក​​ លោកប្រធានាធិបតីថ្មីរូបនេះត្រូវបន្តនូវគោលនយោបាយ​ការបរទេសនៅតំបនើអាស៊ីបន្ត​វេនពី​លោក BUSH។​ អាស៊ីជាដៃគូរយុទ្ធសាស្រ្តយ់ាងសំខាន់របស់អាមេរិកនៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជា​ពិសេស​​​​​​​ការប្រយុទ្ធប្រឆាំងអំពើភេវកម្ម។ ដោយឡែកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហរដ្ឋ​អាមេរិក​ត្រូវបានពង្រឹងពង្រីកនៅលើគ្រប់វិស័យ ជាពិសេសផ្តោតយ៉ាងសំខាន់ទៅលើបញ្ហាសុខភាពសាធារណៈ ការពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធមនុស្ស ការប្រយុទ្ប្របឆាំងអំពើភេវរកម្ម។

No comments: