Tuesday, May 11, 2010

បេសកកម្មមនុស្សធម៍

នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១០ ក្រុមបេសក​កម្មមនុស្សធម៌​បាន​​ចុះ​​​ទៅពិនិត្យ​មណ្ឌលសុខភាពស្រុកអណ្តូងមាស និងសាលាបឋម​សិក្សាអណ្តូងមាស​ឋិតនៅក្នុងឃុំម៉ាលិក បន្ទាប់មកទៅពិនិត្យសាលាបឋមសិក្សាពីរកន្លែង ឋិត​​នៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដើម្បីពិនិត្យ​លទ្ធភាព និងវិធីដែលអាចជួយពួកគេបាន។ កម្មវិធីទស្សនកិច្ច​សិក្សា​និងពិនិត្យទទួល​បានជោគជ័យ​ដូចតាម​ការគ្រោង​ទុកដោយ​មាន​ការជួយជ្រោមជ្រែង ពីសំណាក់អាជ្ញាធរ​មូលដ្ឋានក្នុ ង​ស្មារតី​សាមគ្គីភាព រាក់ទាក់ រិះគន់ ប្រកបដោយផ្លែផ្កា និងស្ថាបនា។ គំរោងការនេះនឹងចាប់ផ្តើមដំណើរ​ការសាកល្បងនាពេលឆាប់ខាងមុខនេះ។