នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១០ ក្រុមបេសកកម្មមនុស្សធម៌បានចុះទៅពិនិត្យមណ្ឌលសុខភាពស្រុកអណ្តូងមាស និងសាលាបឋមសិក្សាអណ្តូងមាសឋិតនៅក្នុងឃុំម៉ាលិក បន្ទាប់មកទៅពិនិត្យសាលាបឋមសិក្សាពីរកន្លែង ឋិតនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដើម្បីពិនិត្យលទ្ធភាព និងវិធីដែលអាចជួយពួកគេបាន។ កម្មវិធីទស្សនកិច្ចសិក្សានិងពិនិត្យទទួលបានជោគជ័យដូចតាមការគ្រោងទុកដោយមានការជួយជ្រោមជ្រែង ពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុ ងស្មារតីសាមគ្គីភាព រាក់ទាក់ រិះគន់ ប្រកបដោយផ្លែផ្កា និងស្ថាបនា។ គំរោងការនេះនឹងចាប់ផ្តើមដំណើរការសាកល្បងនាពេលឆាប់ខាងមុខនេះ។
No comments:
Post a Comment